កសិករអាចប្រើប្រាស់ App នេះ ដើម្បីខ្ចីប្រាក់ពីធនាគារ ទិញគ្រាប់ពូជនិងជី តាមដានអាកាសធាតុ និងទាក់ទងផ្ទាល់ជាមួយឈ្មួញដើម្បីលក់ផលិតផលកសិកម្ម ហើយអ្វីដែលពិសេសនោះ Recult បានជួយការធ្វើស្រែចម្ការបង្កើនទិន្នផលបានច្រើនជាងមុន តាមរយៈការផ្តល់យោបល់បន្ទាប់ពីធ្វើតេស្តដី ។

ស្ថាបនិក Recult លោក Aukrit Unahalekhaka ថា “បើចង់ជួយឲ្យប្រទេសកំពុងអភិវឌ្ឍន៍រីកចម្រើនលឿន និងកាត់បន្ថយភាគក្រីក្រ លុះត្រាតែយើងអាចរកវិធីលើកកម្ពស់វិស័យកសិកម្មជាមុនសិន” ។

ប្រភពវិទ្យាស្ថានម៉ាហ្សាយ៉ូសេតបញ្ជាក់ថា សហស្ថាបនិក Recult ជាជនជាតិថៃនិងប៉ាគីស្ថានបានដំណើរការ App នេះនៅប្រទេសកំណើតរបស់ពួកគេដែលទទួលបានអ្នកប្រើប្រាស់ជាង ១០ ០០០ នាក់ ហើយរំពឹងថាកើនឡើង ១០០ ០០០នាក់នៅចុងឆ្នាំនេះ ។

App ស្រដៀងគ្នាក៏មាននៅស្រុកខ្មែរយើងដែរ បង្កើតឡើងដោយជនជាតិជប៉ុនលោក Kengo Kitaura បានចាប់ផ្តើមគំនិតបង្កើត App ឈ្មោះថា Agribuddy ភ្ជាប់បណ្ដាញនៃអ្នកទិញ អ្នកលក់ និងភាគីពាក់ព័ន្ធទាំងអស់ឱ្យស្គាល់គ្នាដើម្បីសម្រួលក្នុងកា​រ​ទិញដូរ​ ជំនាញបច្ចេកទេស ឬក៏ចំណេះដឹង​ទាក់ទងនឹង​កសិកម្មផ្សេងៗ និង​បង្កើតជាប្រព័ន្ធ​(Ecosystem) ប្រើប្រាស់ទិន្នន័យផ្សេងៗជួយដល់កសិករ។

កម្មវិធីទូរស័ព្ទរបស់ Agribuddy ត្រូវបានបង្កើត​ឡើង​យ៉ាងពិសេស​សម្រាប់​ឱ្យកសិករ​ដែលមិនសូវចេះអក្សរ​ និង​ពុំមានទូរស័ព្ទទំនើបប្រើប្រាស់ អាច​ទទួលបានអត្ថប្រយោជន៍ពី​ប្រព័ន្ធ​ដែលក្រុមហ៊ុនមួយនេះរៀបឡើង ដោយមានទំនាក់ទំនង​រាប់តាំង​តែពី ធនាគារ អ្នកផ្គត់ផ្គង់​ អ្នកទីផ្សារ និង​អ្នកបច្ចេកទេសជាដើម។

ប្រព័ន្ធ និង​បច្ចេកវិទ្យាដែលក្រុមហ៊ុនមួយនេះផលិត​ឡើង​គ្រោង​នឹង​ដោះស្រាយបញ្ហា​ធំៗបួននៅក្នុង​វិស័យ​កសិកម្មនៅកម្ពុជា មានដូចជាបញ្ហា​ខ្វះខាត​កម្ចីសម្រាប់ឱ្យកសិករខណៈពេលដែលពួកគាត់គ្មានទ្រព្យបញ្ចាំច្រើន បញ្ហាមិនមានទីផ្សារធំទូលាយសម្រាប់លក់កសិផលតម្លៃ​កសិផលថោក កង្វះជំនាញបច្ចេកទេសនៅក្នុងការដាំដុះប្រកបដោយប្រសិទ្ធភាពខ្ពស់​ និង​ចុងក្រោយគឺបង្កើនទិន្នផល​កសិផលឱ្យបានច្រើនប្រើប្រាស់​ដីតិច។

ក្រៅពីភ្ជាប់​ទំនាក់ទំនង​រវាង​ភាគីពាក់ព័ន្ធ​នៅក្នុង​វិស័យ​កសិកម្ម Agribuddy ក៏កំពុង​ធ្វើការប្រមែប្រមូលទិន្នន័យដែរ ដើម្បីស្វែង​យល់ពីការលំបាក​របស់ប្រជាកសិករ ស្វែង​រកដំណោះស្រាយល្អបន្ថែមជួយដល់ពួកគាត់​។

សព្វថ្ងៃនេះ Agribuddy មានកសិករប្រមាណ ៦ ពាន់នាក់កំពុង​តែប្រើប្រាស់​ ខណៈដែលមាន​កសិករប្រមាណ ​៤៧​ ០០០ ទៀតត្រៀមនឹង​ចូលរួមដែរ។

0 មតិ

បញ្ចេញមតិ

RELATED ARTICLES