យុវជន យិត ធារ៉ូ អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម ជំនាញពេទ្យសត្វ និងជាអតីតនិស្សិតបញ្ជប់ការសិក្សាមកពីប្រទេសអីស្រាអែល ហើយសព្វថ្ងៃនេះលោកជាម្ចាស់កសិដ្ឋានចិញ្ជឹមគោមួយកន្លែង ចាយទុនជាង ២ ម៉ឺនដុល្លារអាមេរិក នៅស្រុកគិរីវង់ ខេត្តតាកែវ។

ជួបសម្ភាសន៍ជាមួយក្រុមកាងារ Business Cambodia យុវជន យិត ធារ៉ូ បានបង្ហាញថា៖ លោកជានិស្សិតជំនាញបសុពេទ្យ រៀននៅសលកវិទ្យាល័យភូមិន្ទកសិកម្ម ហើយក្រោយមកលោកក៏មានភ័ព្វសំណាងបានបន្តការសិក្សាទៅប្រទេសអីស្រាអែល ដែលជាប្រទេសល្បីល្បាញដាច់លេខក្នងវិស័យកសិកម្មហើយវាជាឱកាសមួយ ដែលលោកទទួលបានចំណេះដឹងកាន់តែច្រើនពីវិស័យកសិកម្មទាំងនៅក្នុងនិងក្រៅស្រុក។

យុវជនវ័យក្មេងរូបនេះបានបង្ហាញថា សព្វថ្ងៃនេះប្រទេសជិតខាងមួយចំនួន ដូចជាប្រទេសថៃ វៀតណាម គេកំពុងតែយកយើងធ្វើជាទីផ្សារក្នុងការលក់ចំណីសត្វគ្រប់មុខតែម្តង ហើយកើបលុយពីយើងយកទៅស្រួលៗ ហើយក្នុងតម្លៃមួយថ្លៃថែមទៀតផង ខណៈដែលវត្ថុធាតុដើមមួយចំនួនយើងមានស្រាប់នៅក្នុងស្រុក ហើយយើងក៏មានសមត្ថភាពអាចផលិតបានដូចគ្នា។

យុវជនដដែលបានបង្ហាញជំហរថា “ខ្ញុំមានគម្រោងផលិតចំនីគោមួយដែលមានគុណភាពខ្ពស់ តម្លៃថោកជាងទីផ្សារក្រៅប្រទេស សម្រាប់លក់អោយអ្នកចិញ្ចឹមគោនៅកម្ពុជា ហើយខ្ញុំគិតថា​វានឹងជួយអោយកសិករកម្ពុជាមានកាងារធ្វើច្រើន​ ហើយការផលិតសាចើគោនៅកម្ពុជាក៏មានចំនួនកាន់តែច្រើន ខណៈពេលដែលកម្ពុជាអាចមានសមត្ថភាពផលិតចំនី ដែលមានគុណភាព និងតម្លៃទាបអាចទទួលយកបាន។

គម្រោងទៅអនាគតយុវជន យិត ធារ៉ូ ចង់ពង្រីកទីផ្សារផ្គត់ផ្គង់អោយកាន់តែធំបន្ថែមទៀត ដោយគ្រោងសហការជាមួយនឹងអ្នកវិនិយោគទុននានា និងសហការបន្ថែមជាមួយបណ្តាទីផ្សាសាច់គោធំៗ និងបង្ក់តរោចចក្រផលិតចំនីគោនៅក្នុងប្រទេស ដើម្បីពង្រីកសក្តានុពលនៃសាច់គោកម្ពុជាអោយកាន់តែមានទីផ្សារកាន់តែទូលំទូលាយ និងបង្កើតកាងារអោយបានកាន់តែច្រើនបន្ថែមទៀតដល់ប្រជាជនក្នុងតំបន់ទាំងមូល។

យុវជនកូនអ្នកខេត្តតាកែវទឹកដីគោកធ្លក រូបនេះបានបង្ហាញជំហរសុទិដ្ឋិនិយមថា ឆ្នាំនេះខ្ញុំនឹងពង្រីកការចិញ្ជឹមគោយកសាច់អោយបាន ១០០ ក្បាលនៅក្នុងកសិដ្ឋានរបស់ខ្ញុំ ហើយឆ្នាំបន្តបន្ទាប់ខ្ញុំនឹងបង្កើនការផលិតដោយក្នុងនោះខ្ញុំសង្ឃឹមថានឹងមានរោងចក្រវេចខ្ចប់សាច់គោគុណភាពខ្ពស់ចេញពីទឹកដីកំណើតរបស់ខ្ញុំផ្ទាល់តែម្តង ហើយខ្ញុំសង្ឃឹមថាប្រជាជនក្នុងតំបន់មួយនេះនឹងមានការងារធ្វើគ្រប់ៗគ្នា ជាជាងការចាយពលកម្មចំណាកស្រុកធ្វើការនៅក្រៅប្រទេស៕

ទំនាក់ទំនង ០១៧​ ៨៦ ៧៤​​ ២៧/FB/ Yit Thearo

0 មតិ

បញ្ចេញមតិ

RELATED ARTICLES