ក្នុងការចាប់ផ្តើម និងពង្រីកអាជីវកម្ម សហគ្រិនភាគច្រើនត្រូវមានភាពឆ្លាតវ័យក្នុងរឿងលុយកាក់ ប្រើប្រាស់ឲ្យចំគោលដៅ និងបង្ការហានិភ័យឲ្យបានខ្ពស់បំផុត។

ឯកឧត្តម ហុង សុហួរ អគ្គនាយកក្រុមហ៊ុន (CSX) បានលើកឡើងពីការមើលឃើញចំពោះសហគ្រិនកម្ពុជាភាគច្រើនពុំទាន់មានទម្លាប់ប្រើប្រាស់លុយអ្នកដទៃដើម្បីចាប់ផ្តើមអាជីវកម្ម ឫពង្រីកសក្តានុពលអាជីវិកម្មខ្លួនឯងនៅឡើយទេ។​

ឯកឧត្តមបានបញ្ជាក់ថា៖ បញ្ហាប្រឈរធំដំបូងគេដែលសហគ្រិនកម្ពុជាមានគឺមិនព្រមសិក្សាស្វែងយល់ពីការប្រើប្រាស់លុយអ្នកដទៃយកមករកស៊ី ដោយមានក្តីបារម្ភខ្លាចមានការបោកប្រាស់ អង្គុយគិតថាវាជាហានិភ័យដោយសារតែខ្លួនឯងមិនមានភាពច្បាស់លាស់ មិនបានស្វែងយល់លម្អិត។ ហេតុនេះ ទើបសហគ្រិនភាគច្រើន បិទខ្លួនឯងមិនឲ្យមានការវិនិយោគពីមនុស្សជុំវិញខ្លួន ឫវិនិយោគិនណាម្នាក់ឡើយ។​

ឯកឧត្តមបានបន្ថែមថា៖ បញ្ហាប្រឈរបន្ទាប់ នៅពេលដែលពួកគាត់ព្រមទទួលយកការវិនិយោគ បញ្ហាម្តងនេះនៅត្រង់ ការរៀបចំខ្លួនមិនទាន់រួចរាល់ និងត្រឹមត្រូវនៅឡើយ។ តួយ៉ាង ដូចជាការងារផ្លូវច្បាប់មួយចំនួន របាយការណ៍ហិរញ្ញវត្ថុ ប្រព័ន្ធគ្រប់គ្រង់ក្រុមហ៊ុន និងការកំណត់បែងចែកភាគហ៊ុន ភាគលាភទៅម្ចាស់ភាគហ៊ុនជាដើម។ កត្តាទាំងនេះ ក៏ជាកត្តាជះឥទ្ធិពលដ៏សំខាន់មួយដែរ ដែលធ្វើឲ្យការចរចារវិនិយោគក្លាយជាបរាជ័យ។ 

កត្តាផ្សេងទៀត គឺការធានាទំនុកចិត្ត ការបែងចែក និងប្រើប្រាស់សាច់ប្រាក់ដែលទទួលបានពីការវិនិយោគ រួមទាំងការចេញនូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ប្រចាំឆមាស និងប្រចាំឆ្នាំដល់វិនិយោគ។ ព្រមទាំងការរៀនទទួលយកយោបល់ ប្រឹក្សា និងចរចារជាមួយវិនិយោគិនជាដើម។

នាពេលដ៏ខ្លីខាងមុខនេះ Business Cambodia នឹងរៀបចំកម្មវិធីជួបជជែកផ្ទាល់រវាងម្ចាស់អាជីវកម្មថ្មីថ្មោងឆ្នើម៥នាក់ ឡើងធ្វើបទបង្ហាញចំពោះមុខវិនិយោគិនឆ្នើមកម្ពុជា ដើម្បីទាក់ទាញទុនវិនិយោគពីពួកគាត់ក្នុងការចាប់ផ្តើមអាជីវកម្ម និងពង្រីកសក្តានុពលអាជីវកម្ម។​

កម្មវិធីនេះ នឹងបើកឱកាសថ្មីមួយដល់ម្ចាស់អាជីវកម្ម ម្ចាស់គំនិត ដែលកំពុងតែខ្វះខាតដើមទុន និងមិនចង់ប្រើកម្ចីពីមិត្តភក្តិ បងប្អូន ឫធនាគារមកចាប់ផ្តើមអាជីវកម្ម។ បន្ថែមពីនេះ លោកអ្នកក៏នឹងទទួលបានការបណ្តុះបណ្តាល និងបង្ហាត់បង្ហាញផ្លូវបន្ថែមពីក្រុមការងារ Business Cambodia ក៏ដូចជាលោក សំ កុសល ស្ថាបនិក និងជាCEO នៃ Business Cambodiaទាក់ទងនឹងការតម្រង់ទិញអាជីវកម្ម ក៏ដូចជាការរៀបចំផែនការអាជីវកម្មមុននឹងជួបផ្ទាល់ជាមួយវិនិយោគិន។​

ម្ចាស់អាជីវកម្ម ម្ចាស់គំនិតដែលមានចំណាប់អារម្មណ៍អាចសរសេរសង្ខេបខ្លីពីផែនការអាជីវកម្ម ឫអាជីវកម្មទាំងមូលរបស់ខ្លួន ដោយបញ្ជាក់ពីទុនដែលខ្លួនត្រូវការ ផ្ញើរមកកាន់ Business Cambodia Page ឫផ្ញើរមកកាន់អ៊ីម៉ែលsonghua.businesscambodia@gmail.com សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងតាមលេខទូរស័ព្ទ 016/ 017/ 068 53 9897 ឫឆាតសួរដោយផ្ទាល់មកកាន់Facebook Page: MENG SONGHUA.

 

 

អត្ថបទដោយ៖ MENG SONGHUA

Co-founder Phsar Khmer

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES