McDonald’s គឺជាយីហ៊ោលក់អាហារ Fast Food របស់អាមេរិកដ៏ល្បីនិងនាំមុខគេលើការចែកចាយលក់ Franchise ទូទាំងពិភពលោក ដែលផ្ដើមបង្កើតឡើងដោយស្ថាបនិកបងប្អូនពីរនាក់គឺលោក Dick និង លោក Mac។

នៅឆ្នាំ ១៩៥៤ លោក Ray Kroc ដែលជាអ្នកលក់ម៉ាស៊ីនក្រឡុកទឹកដោះគោ បានធ្វើទស្សនកិច្ច ទៅកាន់ភោជនីយដ្ឋានមួយ នៅទីក្រុង San Bernardino រដ្ឋ California ហើយក៏ជាពេលដែលោកបានជួបជាមួយនិងអាជីវកម្មខ្នាតតូច ដែលបាននាំភាពជោគជ័យឲ្យលោក និងក្លាយជាយីហ៊ោដែលកំពុងនាំមុខគេនៅក្នុងពេលបច្ចុប្បន្ន។

លោក Kroc មានការភ្ញាក់ផ្អើរយ៉ាងខ្លាំងពេលបានឃើញពីដំណើរការនៃការលក់ និងការគ្រប់គ្រងហាងរបស់បងប្អូន ២ នាក់នោះដោយពួកគេកំណត់នូវចំនួនមុខម្ហូបនៅលើក្រដាសមីនុយតែ ៣ មុខប៉ុណ្ណោះ ដែលរួមមាន ប៊័ហ្គឺ អាហារបំពង និងភេសជ្ជៈ ហើយអ្វីដែលពួកគេផ្ដោតគឺ តម្លៃថោកនិងរហ័ស។

Ray Kroc ចាប់អារម្មណ៍ជាខ្លាំងទៅលើអាជីវកម្មមួយនេះ ទើបលោកសុំសហការណ៍ទិញភាគហ៊ុន និងលក់ម៉ាស៊ីនក្រឡុងរបស់លោកទៅឲ្យបងប្អូនទាំងពីរនោះ។ ខណះពេលសហការគ្នានេះ លោក Kroc បានធ្វើការប្រមូលទិញដីកន្លែងណាដែលអាចជាទីតាំងសារសមសម្រាប់បើកហាង McDonald’s បន្ទាប់មកគាត់ក៏បានជួលដីនោះទៅឲ្យបងប្អូននោះ ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម។ លផចំណេញពីទាំងនេះបានធ្វើឲ្យ Kroc មានដីកាន់តែច្រើន លក់ម៉ាស៊ីនកាន់តែដាច់ និងមានប្រាក់ចំណូលកើនឡើងជាបន្ដបន្ទាប់។ លក់មាស៊ីបណ្ដើរ គ្រប់គ្រងហាងអាហារបណ្ដើរដើម្បីយលមកបង់ថ្លៃឈ្នួលហាងនិងប្រាក់ខែរបស់បុគ្គលិក។ គាត់តែឈៀងចូលមើលហាងជារៀងរាល់ព្រឹក ដើម្បីជួយការងារផ្សេងៗ។ ការលក់ម៉ាស៊ីនទឹកក្រឡុក ធ្វើឲ្យ Kroc ស្វែងយល់ពីអំពីផ្ទះបាយរាប់ពាន់កន្លែងនៅតាមហាងនានាស្ទើរគ្រប់ច្រកល្ហក។ បទពិសោធន៍នេះជួយឲ្យគាត់អាចចាត់ចែងគ្របគ្រងហាងសាខាផ្សេងៗបានដោយងាយស្រួល។

រហូតដល់ឆ្នាំ ១៩៥៥ ដោយបងប្អូនជាអ្នកបង្កើតហាង McDonald’s ទាំងពីរនាក់នេះមិនមានបហិច្ចតាចង់ពង្រីកអាជីវកម្មឲ្យធំទូលាយដូចអ្វីដែលលោក Kroc ចង់បាន លោកក៏សម្រេចចិត្ដស្នើសុំទិញសិទ្ធិយីហ៊ោមួយនេះ ប៉ុន្ដែត្រូវពួកគេបដិសេធ។ ដោយមិនអស់ចិត្ដ Kroc បានបើកហាង McDonald’s System Inc ដែលមានដំណើរការដូចទៅនឹងហាង McDonald’s Corporation របស់បងប្អូនទាំងពីរនោះដែរ។ ហាងរបស់លោកចាប់ផ្ដើមពង្រីកសាខាជាបន្ដបន្ទាប់រហូរបាន ៦ ឆ្នាំ ធ្វើឲ្យពីនាក់បងប្អូននោះសម្រេចចិត្ដលក់យីហោរបស់ខ្លួនតែម្ដង។
នយោបាយដែល Kroc បានប្រើចំពោះគ្រប់សាខាងទាំងអស់នោះគឺ ត្រូវមានបញ្ជីលម្អិតរាល់ដំណើរការងារពីមួយថ្ងៃទៅមួយថ្ងៃ។ ការចម្អិនម្ហូបអាហារត្រូវកំណត់ជានាទី ហើយគ្រប់គ្រងដោយម៉ាស៊ីន។ ហាំប៊ឺហ្គ័រត្រូវមានទំហំនិងទម្ងន់ជាក់លាក់។ ប៊ឺហ្គ័រដែលចម្អិនរួចតែមិនបានលក់ចេញក្រោយរយៈពេល ១០ នាទីត្រូវតែបោះចោល។ អ្នកធ្វើការត្រូវអនុវត្ដតាមវិន័យយ៉ាខ្ជប់ខ្ជួន សូម្បីតែសម្លៀកបំពាក់និងសក់ក្បាល កិរិយាមាយាទព្រមទាំងត្រូវស្វាគមន៍ឬ សម្លឹងទៅភ្ញៀវដោយស្នាញញឹមជានិច្ច។ លើសពីនេះវីធីសាស្រ្ដយ៉ាងស៊ីជម្រៅជាច្រើនសម្រាប់កាត់បន្ថយប្រាក់ទុន ដូចជាបុគ្គលិកនឹងផ្ដល់អំបិល ម្រេច នៅពេលណាដែលអតិថិជនសួររកប៉ុណ្ណោះ។ ជោគជ័យរបស់ Kroc គឺកើតចេញពី ការចេញប្រើឱកាស និងបង្កើតឱកាស ម្យ៉ាងវិញទៀតគឺការផ្ដល់សារៈសំខាន់ចាប់ពីរឿងតូចតាចឡើងទៅ។ រឿងតូចតាចធម្មតាៗអាចធ្វើឲ្យមុខរបររបស់អ្នករីកចម្រើនបានឬដួលរលំបាន។

គួរជម្រាបថា នៅទីបំផុតហាង McDonald’s បានក្លាយជាហាងដែលល្បីជាងគេនៅសហរដ្ឋអាមេរិក ដែលធ្វើឲ្យ Kroc សម្រេចពង្រីកសាខាវិសាលភាពរបស់ខ្លួនទៅកាន់បណ្ដាលប្រទេសផ្សេងៗលើពិភពលោក ហើយរហូតមកដល់ពេលនេះ McDonald’s បានឈរនៅចំណាត់ថ្នាក់ ១ ដោយបានបោះលក់ Franchise ច្រើនជាងគេបង្អស់នៅលើពិភពលោកប្រចាំឆ្នាំ ២០១៦ ដែលមានចំនួនប្រមាណ ៣៦, ៨៩៩ កន្លែង៕

ដកស្រង់ចេញពីសៀវភៅ៖ ត្រៀមចេញរកស៊ីឲ្យចំគោលដៅ

អត្ថបទដោយ៖ ធូរ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES