បើមើលទីផ្សារនារពេលនេះ មានឡាន Lexus របស់ជប៉ុនច្រើនណាស់ដែលកំពុងឈរជើងជាង ៧០ ប្រធំៗនៅលើពិភពលោក ដែលកំពុងផ្គត់ផ្គង់ឡាន Lexus ស្ទើគ្រប់ស៊េរីទៅឲ្យរាល់ឆ្នាំ ហើយវាក៏ជាប់ឈ្មោះជាយីហោឡានលក់ដាច់ជាងគេទាំង ១០ នៅជប៉ុនដែរ ។

មិនត្រឹមតែប៉ុណ្ណោះទម្រាំទទួលជោគជ័យដូចសព្វថ្ងៃនេះ ក្រុមហ៊ុនឡានជប៉ុនជាគ្រួសាររបស់ Toyota នេះក៏ធ្លាប់ខ្ចីស្លាកយីហោ Toyota ជាង ១៦ ឆ្នាំដែរ ដើម្បីលក់ឡានរបស់ខ្លួនឲ្យល្បីល្បាញពេញប្រទេសជប៉ុន រួមទាំងបញ្ចេញលក់ទៅក្រៅស្រុកយ៉ាងឆាប់រហ័សថែមទៀត ។

យោងតាម Wiki នៅថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ១៩៨៩ ក្រុមហ៊ុន Toyota ក៏បានបង្ហាញមុខមាត់ក្រុមហ៊ុនឡានថ្មីស្រឡាងមួយនោះ គឺ Lexus ដែលបង្កើតដោយ Toyota ផ្ទាល់តែម្ដង ។

ហើយក្រោយមកក្រុមហ៊ុន Toyota ក៏ជាអ្នកផ្ដួចផ្ដើមក្នុងការកសាងម៉ាកយីហោឲ្យល្បីល្បាញ តាមរយៈការផលិតឡាន Lexus គ្រប់ម៉ូឌែលរួមមាន sedan, coupé, convertible និង SUV ទៀតដែរ ដើម្បីលក់ចេញទៅកាន់តំបន់ល្បីៗនៅក្នុងប្រទេសជប៉ុន ។

ដែលការខ្ចីឈ្មោះ Toyota ប្រើប្រាស់ដើម្បីលក់ឡាននេះគឺចាប់តាំងពីថ្ងៃបង្កើតនៅឆ្នាំ ១៩៨៩ ដល់ឆ្នាំ ២០០៥ ទើប Lexus ហាក់ទទួលបានចំណាប់អារម្មណ៍ និងមានការគាំទ្រច្រើន ជាមួយគុណភាព និង តម្លៃរបស់វា ព្រោះកំឡុងមុននេះ Lexus បានចេញនៅត្រកូល F1 ដើម្បីលក់ ។

រឿងមួយដែលមិនគួរឲ្យជឿរនៅកំឡុងឆ្នាំ ២០០៥ ត្រកូល Lexus ថ្មីមួយទៀតត្រូវបានលេចរូបរាងឡើងជាជំនាន់ចុងក្រោយរបស់ Lexus ដែលគេឲ្យឈ្មោះថា “RX” ។ ហើយជំនាន់ RX នេះវាក៏ជាប្រភេទ Hybrid ទៀតដែរ ដែលផលិតឡើងដោយ Lexus ផ្ទាល់តែម្ដង ។

ពីមួយឆ្នាំទៅមួយឆ្នាំ ការលក់របស់ Lexus ហាក់មានសន្ទុះខ្លាំងឡើងសម្រាប់ទីផ្សារប្រទេសជប៉ុន នៅគ្រប់តំបន់ដែលនាំគ្នាទិញយកទៅប្រើប្រាស់ ជាពិសេសគឺជប៉ុន ព្រោះតែទំនុកលើក្រុមហ៊ុន Toyota និង ​ក្រុមហ៊ុនបស់ Lexus ទៀតដែរ ។

លើសពីនេះទៀតដែរ រថយន្ដ Lexus ក៏មានម៉ូឌែល F និងមានរោងចក្រផលិតនៅតំបន់ Chūbu និងKyūshū ហើយជាពិសេសនៅរោងចក្រ Tahara, Aichi, Chūbu និង Miyata, Fukuoka, Kyūshū ជារបស់តូយ៉ូតាដែលផលិត Lexus ស៊េរីក្រោយៗទៀត ។

មិនតែប៉ុណ្ណោះ ទីផ្សារពិភពលោកថ្មីៗចាប់ផ្ដើមកើតឡើង នៅក្នុងសហរដ្ឋអាមេរិក ដែលលក់ឡាន Lexus ដាច់បំផុតនៅទីនោះ ដែលជាហេតុធ្វើឲ្យទីផ្សារនៅជប៉ុនកាន់តែពង្រឹងគុណភាពថែមមួយកម្រិតទៀត ។

ក្រោយពេលជោគជ័យនៅអាមេរិកហើយ ទីផ្សារអាស៊ីអាគ្នេយ៍ អាមេរិកឡាទីន អឺរ៉ុប និងតំបន់ផ្សេងៗទៀតត្រូវបានកើតឡើងបន្ដបន្ទាប់គ្នា ។

បើយើងក្រឡេកមកមើលទីផ្សារប្រទេសយើងវិញនារពេលនេះ ស៊េរីឡាន Lexus ច្រើនណាស់កំពុងជិះលើផ្លូវស្រុកយើងដូចជា Lexus RX 300, RX 330 ,350​, NX 200t , 470 និង 570 ជាដើម បូករួមច្រើនស៊េរីទៀត ដែលមានអ្នកគាំទ្រច្រើនខ្លាំងណាស់នៅស្រុកខ្មែរយើង ។

គួរបញ្ជាក់ផងដែរថា ស្ថាបនិកក្រុមហ៊ុនឡាន Lexus លោក Eiji Toyoda ក៏ធ្លាប់ជាប់ពាក់ព័ន្ធជាអ្នកឯកទេសនៅក្នុងក្រុមហ៊ុន Toyota Motor Corporation ផងដែរ ដែលយើងស្គាល់ហើយថារាល់ថ្ងៃនេះផលិតរថយន្ដរបស់ក្រុមហ៊ុន Toyota លក់ពេញស្រុកយើងនេះ ៕

អត្ថបទដោយ ៖ ឆាំ មករា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES