លោក លី ជីគង់ (Lee Chih-kung) គឺជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ ហើយលោកគឺជាបុគ្គលម្នាក់ដែលទទួលខុសត្រូវទៅលើការងារ និងតួរនាទីរបស់លោកបំផុតតាំងតែពីលោកបានឡើងកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់មក ហើយលោកគឺជាមន្ត្រីម្នាក់ដែលបំពេញការងារបានយ៉ាងម៉ត់ចត់បំផុត។

ប៉ុន្តែក្នុងអំឡុងខែ សីហា ២០១៧ ក៏មានការដាច់ចរន្តអគ្គិសនីនេះបានធ្វើឱ្យងងឹតស្លុបនៅតាមផ្លូវធ្វើចរាចរ ផ្សារទំនើប និងការិយាល័យនានា ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់តៃវ៉ាន់ (CNA) និយាយថា “កំហុសបច្ចេកទេសប្រតិបតិ្តការ” បានបណ្តាលឱ្យម៉ាស៊ីនភ្លើង ៦ គ្រឿងឈប់ដំណើរការនៅរោងចក្រថាមពលឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់កោះតៃវ៉ាន់ថែមទៀតផង ។

ដោយសារតែមូលហេតុនៃកំហុសដ៏ធំមួយនេះហើយដែល លោករដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​តៃវ៉ាន់ លី ជីគង់ (Lee Chih-kung)  ​បាន​លាលែង​ពី​តំណែង​បន្ទាប់ពី​ម៉ាស៊ីនភ្លើង​ខូច​នៅ​រោងចក្រ​ថាមពល​មួយ បណ្តាលឱ្យ​មានការ​ដាច់​ភ្លើង​ដ៏​ធំ ដែល​បាន​ប៉ះពាល់​គ្រួសារ​រាប់លាន​នៅ​ទូទាំង​កោះ​តៃវ៉ាន់​អំឡុងពេល​អាកាសធាតុ​កំពុង​ក្តៅ​ខ្លាំង​។

បើតាម CAN បានបង្ហាញថា ប្រជាជន ៦,៦៨ លាន​គ្រួ​សារ បាន​រង​ផលប៉ះពាល់​នៅក្នុង​រដ្ឋធានី​តៃប៉ិ ទីក្រុង​តា​យ​ជុង និង​ទីក្រុង​តា​យ​ណាន ព្រមទាំង​ខេត្ត​ចំនួន​បី​នៅ​ភាគ​កណ្តាល ភាគ​ខាងលិច និង​ភាគ​និរតី​នៃ​កោះ​ដែលមាន​ប្រជាជន​ចំនួន ២៣ លាន​នាក់​នេះ​។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់លោក លី ជីគង់ (Lee Chih-kung) បានសុំទោសនៅក្នុងសន្និសីទកាសែតមួយ និង និយាយថា អ្នកដែលធ្វើឱ្យមានកំហុសបច្ចេកទេសនេះ ត្រូវតែទទួលការដាក់ពិន័យដោយមិនអាចលើកលែងបានឡើយ ព្រោះវាជាគំរូដល់អ្នកដឹកនាំផ្សេងៗទៀត ។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES