លោក Brian Wong គឺជាស្ថាបនិកក្រុមហ៊ុន Kipp ហើយលោកគឺជាមហាសេដ្ឋីម្នាក់ដែលមានអាយុទើបតែ ២៧ ឆ្នាំតែប៉ុណ្ណោះ ។ លោកក៏បានជាប់ឈ្មោះក្នុងបញ្ជីឈ្មោះសេដ្ឋីដែលមានអាយុតិចជាងគេ ប៉ុន្តែអាចស្វែងរកទ្រព្យសម្បត្តិបានដ៏ច្រើនផងដែរ។

សហគ្រិនវ័យក្មេងរូបនេះក៏បានចែករំលែក ២ ចំណុចដែលអាចជួយអោយអ្នកអាចរំដោះខ្លួនចេញពីភាពក្រីក្រ ទៅមានលុយចាយពេញដៃ ១០០% ។

១.ខិតខំសិក្សាស្វែងរកចំណេះ និងជំនាញដាក់ខ្លួន ការសិក្សារៀនសូត្រមិនត្រឹមតែអាចជួយអាយអ្នកមានចំណេះដឹងតែមួយមុខប៉ុណ្ណោះឡើយ ចំណេះអាចជួយអោយអ្នកងាយស្រួលក្នុងការរកការងារធ្វើបានគ្រប់ប្រភេទ ហើយចំនេះដឹងគឺជាស្ពានមួយដែលអាចជួយចំលងអ្នកអោយឆ្លងផុតពីភាពក្រីក្របាន។ បើមិនដូចច្នោះទេអ្នកអាចរកជំនាញណាមួយមកដាក់ខ្លួនអោយបានប្រកដប្រជា វាអាចជួយអោយអ្នកអាចរកចំណូលបានដោយយកជំនាញដែលអ្នកមានទៅធ្វើការអោយគេ ឬចេញរកស៊ីដោយខ្លួនឯង ។

២.ប្រឹងប្រែងធ្វើការ រកស៊ី និង សន្សំ នៅពេលដែលអ្នកមានចំណេះដឹង និងជំនាញច្បាស់លាស់នៅក្នុងខ្លួនហើយ ជំហានបន្ទាប់ដែលអ្នកត្រូវធ្វើដើម្បីចាកផុតពីភាពក្រីក្រ និងមានលុយចាយពេញដៃនោះគឺ អ្នកត្រូវខិតខំប្រឹងប្រែងធ្វើការងារដោយយកចិត្តទុកដាក់ជាមួយតួនាទីដែលអ្នកកំពុងតែកាន់កាប់។ បើជាអ្នករកស៊ីវិញគឺត្រូវតែប្រឹងប្រែងរកស៊ីទៅតាមជំនាញដែលខ្លួនមានមិនត្រូវទុកពេលវេលាចោលដោយគ្មានប្រយោជន៍ឡើយ។

ចំណុចបន្ទាប់គឺជាការសន្សំលុយកាក់ដែលអ្នករកបានទាំងប៉ុន្មានអោយបានគង់វង្ស និងចេះរកវិធីបង្កើនចំណូលរបស់អ្នកអោយបានកាន់តែច្រើនជាងមុននោះអ្នកនិងអាចឆ្លងផុតពីភាពក្រីក្រនៅថ្ងៃមុនមិនខាន ។ អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES