ក្នុងប្រទេសកម្ពុជាយើង​មានការនំាចូលនៅយីហោហ្វ្រេនឆាយជាច្រើនពីបណ្តាលប្រទេសផ្សេងៗក្នុងពិភពលោក មិនថាជាយីហោដែលបង្កើតឡើងដោយកូនខ្មែរ​ផ្ទាល់ឬទិញកម្មសិទ្ធិបន្តហ្វ្រេនឆាយពីគេនោះទេគឺសងេ្កតឃើញថាមានច្រើនកុះករ បើកងាកមកមើលនាពេលបច្ចុប្បន្ននេះមិនថាជាយុវវ័យ ឬមនុស្សចាស់ទេគឺពួកគាត់មានពេញនិយមចូលចិត្តកាហ្វេជាខ្លំាង។

តាមរយះការសម្ភាសន៍ក្នុងឃ្លីបវិឌីអូស្ថាបនិក ធូបកាហ្វេ(Tube Café)បានលើកឡើងផងដែរថាចង់សំណូមពរ ឲ្យប្រជាជនកម្ពុជាជួយគំាទ្រកាហ្វេខ្មែរ  និងភ្លក្សនៅរសជាតិម៉ាកយីហោកាហ្វេខ្មែរ ហើយអ្វីដែលពិសេលនោះធូបកាហ្វេក៏មានគុណភាព និងសេវាកម្មដែលមានស្តង់ដារមិនចាញ់និងBrand មកពីបរទេសដែរ លោកសង្ឃឹមថានិងមានប្រជាជនខ្មែរនិងជួយគំាទ្រ​ដើម្បីឲ្យម៉ាកម៉ាកយីហោTube Café បានរីកដុះដារនិងប្រគួតប្រជែងជាមួយម៉ាកយីហោបរទេសបាន។

លោក​បានបន្តទៀតថា ឈានទៅថ្ងែមុខទៀតលោកនឹងនំាយកអ្វីមូយដែលជាស្នាដៃយីហោហ្វ្រេនឆាយរបស់ខ្មែរនិងមុខមាត់ខ្មែរយើងទៅប្រទេសក្រៅ ហើយធូបកាហ្វេនាបច្ចុប្បន្ននេះកំពុងតែដំណើរការលក់កម្មសិទ្ធហ្វ្រេនឆាយបន្តផងដែរ ចំណែក ឈ្មោះនៃស្លាកយីហោ​ធូបកាហ្វេនេះផងដែរបានដក​ស្រង់ចេញពីប្រព័ន្ទរថភ្លើងក្រោមដី​មានឈ្មោះថា​Underground Tube នៅទីក្រុងឡុងដ៏ របស់ប្រទេសអង់គ្លេសដែលមានសេវាកម្មជារថភ្លើងរហ័ល តម្លៃធូរថ្លៃ និងគុណភាពខ្ពស់។

ហើយបន្ថែមពីនេះ លោកក៏ចង់ឲ្យTube Café ដែលជាម៉ាកយីហោខ្មែរទីមួយរបស់ខ្មែរដែរអាចឈានជើងចេញទីផ្សារអន្តរជាតិ សព្វថ្ងែនេះដែរធូបកាហ្វេក៏មាន៦សាខានៅក្នុងរាជធានីភ្នំពេញ ហើយនៅក្នុងឆ្នំា២០១៩នេះ លោកចង់ឲ្យធូបកាហ្វេមួយនេះមានរហូតទៅដល់២០សាខាទៅមុខបន្ថែមទៀតដែរ៕

 

អត្ថបទដោយ៖ Sreang Chandy , Franchise Writer

0 មតិ

បញ្ចេញមតិ

RELATED ARTICLES