នាថ្ងៃទី ២០ ខែ មីនា​ ឆ្នាំ ២០១៩ កន្លងទៅនេះអគ្គិសនីកម្ពុជាបានចេញសេចក្ដីប្រកាសថា និងផ្អាក់ផ្គត់ផ្គង់ចរន្ដអគ្គិសនីនៅតាមសង្កាត់ធំៗមួយចំនួនក្នុងក្រុងភ្នំពេញរយៈពេល ៨ ម៉ោងគឺចាប់ពីម៉ោង ៩ម៉០០ ដល់ម៉ោង ១៧ម៉​០០ ព្រោះដើម្បីអនុវត្ដការងារជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារ​ និងរុះរើគន្លងខ្សែរបណ្ដាញក្នុងការពង្រីកផ្លូវ ។

នៅក្នុងនោះមានសង្កាត់ និងតាមបណ្ដាស្រុក ខេត្តមួយចំនួនទៀតដែលត្រូវផ្អាកផ្គត់ផ្គង់ភ្លើងប្រើប្រាស់ដូចគ្នារួម ៖

. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅសង្កាត់ ទូលសង្កែទី២ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ សង្កាត់ ឃ្នូញ​ ខណ្ឌសែនសុខ (សាខាវត្កភ្នំ និង អូរបែកក្អម) ។

. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅសង្កាត់ ធ្នង់ ខណ្ឌសែនសុខ សង្កាត់ សំរោងក្រោម សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (សាខាអូរបែកក្អម និង អូរដឹម) ។

. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅសង្កាត់ កោះដាច់ សង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ស្រុកល្វាឯម ស្រុកខ្សាច់កណ្ដាល ស្រុកមុខកំពូល ខេត្ដកណ្ដាល ស្រុកពារាំង ខេត្ដព្រៃវែង​ ​(សាខាវត្តភ្នំ) ៕

គួរបញ្ជាក់ផងដែរថា យោងតាមអគ្គិសនីកម្ពុជាបានចេញសេចក្ដីប្រកាសដូចបានជម្រាបខាងលើ ដូច្នេះហើយសូមមេត្តាជ្រាប និង រៀបចំនៅគ្រឿងប្រើប្រាស់មួយចំនួនដែលអាចផ្ទុកភ្លើងបាន ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួនក្នុងកិច្ចការសំខាន់ៗរបស់អ្នក ៕ 

អត្ថបទដោយ ៖ កឹម ប៊ុនធឿន

0 មតិ

បញ្ចេញមតិ

RELATED ARTICLES