ស្រី្តខ្មែរមួយរូបនេះឈ្មោះ ស្រួង ភាវី មានអាយុ៣០ឆ្នាំមានទីកន្លែងកំណើតនៅភូមិថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាងជាកីឡាការិនីដ៏ល្បីម្នាក់ផ្នែកស្នុកឃ័រ រឺអាចនិយាយបានថាជាស្រ្តីទី១ ដែលទទួលជ័យលាភីលេខ ១ប្រចាំប្រទេសកម្ពុុជា។ បច្ចុប្បន្ននាងបាន ទៅរស់នៅប្រទេសកូរ៉េខាងត្បូង។

អ្នកនាងបានរៀបកាជាមួយនិងស្វាមីដែលជាជនជាតិកូរ៉េខាងត្បូងអស់រយៈពេល៩ឆ្នាំហើយ។​ក្រុមការងារនិពន្ធ Business Cambodia ប្រចាំប្រទេសកូរ៉េខាងត្បូងបាន​ជួបលោកស្រ្តី​ស្រួង​ភាវី​ដោយផ្ទាល់​ដើម្បីដកស្រង់​បទពិសោធន៍​​កីទ្បាការីរូបនេះ។

នៅក្នុងបទសម្ភាសន៍នេះ​អ្នកនាងភាវីបានឲ្យដឹងថា​​អ្នកនាងទើបតែមកពីប្រកួតនៅឯប្រទេសបារាំងនៅថ្ងៃទី១១ ១២ខែមិនាឆ្នាំ២០១៩ដោយទទួលបានចំណាត់ថ្នាក់លេខ១ រួចហើយក៏បន្តដំណើរមក​ប្រទេសកម្ពុជាកាលពីថ្ងៃទី១៤​មិនា​ដើម្បីចូលរួមទទួលទានអាហារជាមួយនិងរដ្ឋមន្រ្តីនៃសាធាណៈរដ្ឋកូរ៉េខាងត្បូងក្នុងកម្មវិធី វេទិកាធុរៈកិច្ច កម្ពុជានិងកូរ៉េ។

អ្នកនាងបានបន្តទៀតថាអ្នកនាងពិតជាមានមោទភាពខ្លាំងណាស់ការដែលមានកិត្តិយសចូលរួមសម្តែងការគួរសមនិងចាប់ដៃជាមួយនិងប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីននិងភរិយាផងដែល។ កីឡាការនី រូបនេះបានឲ្យដឹងថា​អ្នកនាងបានក្លាយខ្លួនជាកីឡាករស្នូកឃ័រនេះ​កីទ្បាដែលមនុស្សស្រីភាគច្រើន​មិនហ៊ានចាប់ធ្វើបានដោយជោគជ័យ ដោយសាតែធ្វើរឿង ៣យ៉ាង៖

១.ការស្រលាញ់:

ដោយសារកាស្រលាញ់ចូលចិត្តកីឡារប្រភេទនេះ ទើបធ្វើឲ្យអោយអ្នកនាងខំសិក្សាស្វែងយល់​និងចាប់យកកីឡាស្នុកឃ័រនេះជាអាជីពតែម្តង។​ហើយម្យ៉ាងទៀត​ដោយសារតែមានកាជំរុញ​លើកទឹកចិត្តនិងការគាំទ្ររបស់ស្វាមី បូករួមទាំងការខិតខំប្រឹងប្រែងរបស់អ្នកនាងផ្ទាល់​ទើបទទួលបានលទ្ធផលល្អបែបនេះ។

២ ក្តីស្រមៃច្បាស់លាស់:

ក្តីស្រមៃធំបំផុត​ក្នុងជីវិតរបស់អ្នកនាងភាវី​គឺគាត់ ចង់ក្លាយជាកីឡាការិនីទីផ្នែកស្នុកឃ័រ ដ៏អស្ចារ្យ របស់ប្រទេសកម្ពុជា អ្នកនាងបានហ្វឹកហាត់ខ្លួនឯងទាំងផ្លូវចិត្ត និងផ្លូវកាយ និងតែងតែតាំងចិត្ត គ្រប់ការប្រកួត ត្រូវតែមានចំណាត់ថ្នាក់ល្អ ការតាំងចិត្តមួយនេះ​ធ្វើឲ្យកីឡាការិនីរូបនេះតែងតែទទួលបានជោគជ័យលំដាប់កំពូលជានិច្ច។

៣ ទស្សនៈវិស័យ:

អ្នកនាង ចង់អោយយុវជនទាំងអស់ខិតខំរៀនសូត្របន្ថែម នឹងចូលរួមលើកស្ទួយវិស័យស្នុកឃ័រនេះឲ្យបានច្រើន ព្រោះវាជាកីឡាដែលជៀសឆ្ងាយពីគ្រឿងញៀន។ ចូលរួមលេងកីឡាអោយបានគ្រប់ប្រភេទដើម្បីសុខភាព គ្រួសារ និងសង្គម ។ សូមរំលឹកផងដែលថា កីឡាករការនី ស្រួង ភាវី របស់កម្ពុជារូបនេះ កាលពីខែកញ្ញាឆ្នាំ២០១៨អ្នកនាងបានប្រកួតនៅប្រទេសតួគីដោយទទួលបានចំណាត់ថ្នាក់ លេខ៣ ប្រចាំពិភពលោក ហើយនៅឆ្នាំដដែលកីឡាការនីឆ្នើមរូបនេះ ក៏បានដណ្តើមឈ្នះលេខ១ ជើងឯកប្រចាំអាស៊ីផងដែរ។

ក្នុងនាមជាខ្មែរមួយរូប​ ខ្ញុំពិតជាមានមោទភាពខ្លាំងណាស់សំរាប់វត្តមានរបស់អ្នកនាង ស្រួង ភាវី ក្នុងជ័យលាភីពិភពលោក​ហើយដែលបានលើកស្ទួយមុខមាត់ប្រទេសកម្ពុជាផងដែរ៕

អត្ថបទនិពន្ធដោយ​៖​ ណាទី

ក្រុមការងារនិពន្ធ Business Cambodia

ប្រចាំប្រទេសកូរ៉េខាងត្បូង

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES