ហាណូយ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានប្រាប់ឱ្យដឹងថាតម្លៃបានកើនឡើងពី ១.៧២០ដុង (៧.២ សេន) ក្នុងមួយគីឡូវ៉ាត់ម៉ោងដល់ ១.៨៦៧ ដុង (៨ សេន) មិនគិតពីពន្ធអាករ។ ក្រសួងបាននិយាយកាលពីដើមខែនេះថានាយករដ្ឋមន្រ្តីបានអនុម័តការដំឡើងថ្លៃថាមពល។ ការប្រើប្រាស់ថាមពលរបស់វៀតណាមបានកើនឡើងប្រហែល ១០ ភាគរយក្នុងមួយឆ្នាំ ប៉ុន្តែការផលិតនៅក្នុងប្រទេសវៀតណាមកំពុងតែដុតដៃដុតជើងនៅក្នុងការផលិតថាមពលបន្ថែមទៀត។

តម្លៃអគ្គិសនីរបស់ប្រទេសវៀតណាមបានកើនឡើងជិតទ្វេដងនៅក្នុងទសវត្សចុងក្រោយនេះ ប៉ុន្តែការប្រែប្រួលតម្លៃលើកចុងក្រោយ ដែលពួកគេបានលើកឡើងគឺនៅឆ្នាំ ២០១៨ ។ យោងតាមក្រុមហ៊ុន Vietnam Electricity (EVN) បានឱ្យដឹងថាការចំណាយផលិតកម្មសរុបបានកើនឡើង ៥.៤៨ ពាន់ពាន់លានដុង ស្មើនឹង ២៣៥,៤៦ លានដុល្លារក្នុងឆ្នាំ ២០១៨ ដែលជាចំណាយលើសលប់មួយខុសប្រក្រតី ហើយមូលហេតុនៃការចំណាយនេះគឺដោយសារតែភាពខុសគ្នានៃអត្រាប្តូរប្រាក់ក្នុងកិច្ចសន្យាទិញអគ្គិសនីនិងការកើនឡើងតម្លៃឧស្ម័ន។

អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានកត់សម្គាល់ថាតម្លៃអគ្គិសនីនៅវៀតណាមទាបជាង ៨.១% ទាបជាងប្រទេសចិន និងឥណ្ឌា ហើយទាបជាងឡាវ ១៨% និងទាបជាងឥណ្ឌូនេស៊ី ២៦.៥% ។ លោកបន្តថាទោះបីជាមានការកើនឡើងចុងក្រោយក៏ដោយក៏តម្លៃនៅតែស្មើនឹងប្រទេសចិននិងឥណ្ឌា ។

គួរបញ្ជាក់ផងដែរថាវៀតណាមនឹងត្រូវបង្កើនទឹកប្រាក់រហូតដល់ ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ដើម្បីអភិវឌ្ឍវិស័យថាមពលរបស់ខ្លួន ហើយប្រទេសមួយនេះនឹងកើនឡើងតម្លៃអគ្គិសនីប្រហែល ៨ភាគរយជារៀងរាល់ឆ្នាំសម្រាប់មួយទសវត្សចុងក្រោយនេះ។

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES