លោក Mike Vetter អតីតបុគ្គលិកបម្រើការងារជាអ្នកលក់ឲ្យក្រុមហ៊ុន Burger King ប្រែពីការលក់ Burger ក្លាយជាអ្នកលក់ឡាន រហូតក្លាយខ្លួនជាសេដ្ឋី។

Mike Vetter តែងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងរថយន្ត រហូតធ្វើឲ្យលោកហ៊ានបោះទុន សាងសង់ជាឧស្សាហកម្មដើរដោយស្វ័យប្រវត្តិ ដើម្បីផលិតនូវឧបករណ៍បំពាក់រថយន្តផ្សេងៗ។ លោកបានទិញរថយន្ត Pontiac Fiero ហើយដោះសំបកខាងក្រៅចេញ រួចបំពាក់ជាមួយសំបកដែលដូចទៅនឹងរថយន្ត Ferraris និង Lamborghinis ដើម្បីលក់ ប៉ុន្តែលោកទទួលបានប្រាក់ចំនេញតែបន្តិចបន្តួចប៉ុណ្ណោះ។

លោកបន្តធ្វើការងារនេះជាបន្តបន្ទាប់រហូតដល់ពេលមួយ លោកទទួលបានសំបុត្រស្នើរឲ្យបញ្ឈប់ការងារទាំងនេះពីក្រុមហ៊ុនផលិតរថយន្ត Ferraris និង Lamborghinis ដែលជាឱកាសធ្វើឲ្យលោកមានគំនិត គិតឃើញថា លោកគួរតែធ្វើនូវអ្វីដែលថ្មី ប្លែង និងជារឿងដែលពួកគេធ្វើមិនបាន។​

ពេលនោះហើយ ដែលលោកបានចាប់ផ្តើមផលិតរថយន្តសម្រាប់ថតខ្សែភាពយន្ត ហើយដើម្បីធ្វើឲ្យការងារនេះទទួលបានជោគជ័យ លោកត្រូវតែពូកែខាងការងារទាំងនេះ។ លោកដឹងច្បាស់ថា អតិថិជនរបស់លោក តែងតែចង់បានអ្វីដែលថ្មី ប្លែង និងមានតែមួយ ដូច្នេះហើយ លោកបានផលិតនូវរថយន្ត Ferraris និង Lamborghinis ដែលមានលក្ខណៈថ្មី និងប្លែងខុសពីគេ។

Mike Vetter បានទិញរថយន្តតម្លៃ ១២៥,០០០ដុល្លារអាមេរិក យកមកធ្វើការកែច្នៃរួចលក់វិញក្នុងតម្លៃ ៥០០,០០០ដុល្លារអាមេរិក។ ការងារទាំងនេះ បានធ្វើឲ្យស្ថាបនិកក្រុមហ៊ុន  The Car Factory រកចំណូលបានយ៉ាងច្រើន រហូតអាចក្លាយខ្លួនជាសេដ្ឋីដូចសព្វថ្ងៃនេះ។

Mike Vetter បានមានប្រសាសន៍ថា៖ “អ្នករាល់គ្នាក៏អាចទទួលបាននូវអ្វីដែលអ្នកចង់បានដូចជាខ្ញុំអញ្ជឹងដែរ ដោយអ្នកគ្រាន់តែកំណត់គោលដៅ និងដើរឆ្ពោះទៅរកវាតែប៉ុណ្ណោះ។ ភាពជោគជ័យនោះអាចនឹងមិនមកដល់ភ្លាមៗដូចការរំពឹងរបស់អ្នកនោះទេ ប៉ុន្តែវានឹងមកដល់ ប្រសិនបើអ្នកនៅតែបន្តដំណើរទៅមុខ និងប្រឹងប្រែងដើម្បីវា។”

 

អត្ថបទដោយ៖ HUA

0 មតិ

បញ្ចេញមតិ

RELATED ARTICLES