(ភ្នំពេញ)៖ ទីផ្សារមូលបត្រគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាភាគច្រើន ប៉ុន្តែវាហាក់ជារឿងដ៏សាមញ្ញបំផុតសម្រាប់ប្រជាជនជាច្រើនផ្សេងទៀតនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ជឿនលឿនដូចជាសហរដ្ឋអាមេរិក កូរ៉េ ចិន ជប៉ុន សិង្ហបុរី និងថៃជាដើម។​

តើហេតុអ្វីលោកអ្នកគួរតែស្វែងយល់ និងចាប់ផ្តើមវិនិយោគជាមួយទីផ្សារមូលបត្រជាមួយនឹងលុយដ៏តិចតួចដែលអ្នកមាន?

១. ចំណាយទុនតិច

ក្នុងចំណោមការវិនិយោគទាំងឡាយ ការវិនិយោគក្នុងវិស័យមូលបត្រគឺជាការចាប់ផ្តើមដ៏ល្អដែលចំណាយដើមទុនតិច។ វាប្រៀបដូចជាការសន្សំលុយក្នុងធនាគារដែរ ប៉ុន្តែជាក់ស្តែងវាជាការវិនិយោគ និងមានផលចំណេញធ្វើឲ្យលុយអ្នកកើនឡើងយឺត ឫលឿនទៅតាមការវិនិយោគរបស់អ្នកចំគោលដៅ ឫអត់តែប៉ុណ្ណោះ ប៉ុន្តែជាទូទៅ ផលចំណេញអាចមានចំនួនច្រើនជាងការដាក់លុយក្នុងធនាគារយកការប្រាក់ដល់ទៅ៣ដងឯណោះ។​

២. ហានិភ័យទាប

កាន់លុយមួយក្តាប់តូចបោះទុនរកស៊ី វិនិយោគក្នុងអចលនទ្រព្យ ឫចង់ការប្រាក់សុទ្ធតែទាមទារនូវដើមទុនច្រើន និងប្រឈរមុខនឹងហានិភ័យខ្ពស់ក្នុងការខាតបង់ ឫចំណាយពេលវេលាយូរ។ ផ្ទុយទៅវិញ ការវិនិយោគក្នុងវិស័យមូលបត្រ មានហានិភ័យទាប ផ្តល់ឱកាសចំណេញច្រើន។​

៣. ផលចំណេញ និងភាគលាភ

ក្រុមហ៊ុនដែលចុះបញ្ជីបោះផ្សារលក់មូលបត្រ បើកឱកាសឲ្យអ្នកក្លាយជាម្ចាស់ភាគហ៊ុន ក៏ដូចជាទទួលបានផលចំណេញ និងភាគលាភដែលក្រុមហ៊ុនបែកចែកឲ្យទៅតាមទុនវិនិយោគ និងទៅតាមគោលការណ៍កំណត់របស់ក្រុមហ៊ុននិមួយៗ។

 

អត្ថបទដោយ៖ MENG SONGHUA

CEO Cam-in

0 មតិ

បញ្ចេញមតិ

RELATED ARTICLES